ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific របស់ហុងកុង ត្រូវការកញ្ចប់ថវិកាជាង៥ពាន់លានដុល្លារ ដើម្បីការស្តា និងបង្កើនហិរញ្ញវត្ថុឡើងវិញ

ហុងកុង៖ ចាប់តាំងពីខែកុម្ភៈដើមឆ្នាំ២០២០មក ក្រុមហ៊ុនអាកាសចរណ៍ហុងកុង ខាថាយ ប៉ាស៊ីហ្វិក បានខាតបង់ប្រាក់រហូតដល់៣ពាន់លានដុល្លារហុងកុង ដោយសារប្រាក់ចំណូលពីសេវាដឹកអ្នកដំណើរធ្លាក់ចុះ អំឡុងវិបត្តិកូវីដ១៩ នេះបើតាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។

ឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុនអាកាសចរណ៍ហុងកុងមួយនេះ បានប្រកាសពីផែន ការស្ដារ និងបង្កើនហិរញ្ញវត្ថុឡើងវិញ តាមរយៈកញ្ចប់ថវិកាសង្រ្គោះ៣៩ពាន់លានដុល្លារហុងកុង ឬស្មើនឹង៥.០៣ពាន់លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលហុងកុង ដើម្បីជួយក្រុមហ៊ុនមួយនេះ ឱ្យងើបផុតពីវិបត្តិហិរញ្ញវត្ថុ ។

ក្នុងចំណោមកញ្ចប់ថវិកាសង្រ្គោះខាងលើ ក្នុនោះ១៩.៥ពាន់លានដុល្លារហុងកុង ក្រោមរូបភាពជាភាគហ៊ុន ដែលខាងក្រុមហ៊ុននឹងកាន់កាប់៦ភាគរយ ១.៩៥ពាន់លានដុល្លារហុងកុងជាប្រាក់ធានា និង៧.៨ពាន់លានដុល្លារហុងកុងជាកម្ចី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner