មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយស្តីពីវិធានការបង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមទីផ្សារ ក្នុងក្រុងសិរីសោភ័ណ

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប៊ុកឡាយជីប្រធានមន្ទីរពាណិជ្ជកម្មព្រមទាំងមន្ត្រីក្រោមឱវាទបានចុះធ្វើការណែនាំដល់បងប្អូនជាអាជីវករអ្នកលក់អ្នកទិញក្នុងទីផ្សារមួយចំនួនក្នុងក្រុងសិរីសោភ័ណស្តីពីវិធានការបង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅសហគមន៍ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

លោកប៊ុកឡាយជីប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា៖ យើងអាចភ្លេចជំងឺកូវីដ១៩បានប៉ុន្តែកូវីដ១៩នេះវាមិនភ្លេចយើងនោះឡើយ។ ដូចនេះការការពារទប់ស្កាត់ការរីករាលដាលឆ្លងជំងឺដ៏កាចសាហាវនេះវាមានសារៈសំខាន់ណាស់ព្រោះជំងឺនេះវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងងាយបំផុតដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពង់បំផុតដូចជាពាក់ម៉ាស់បាញ់អាល់កុលជែលលាងដៃ និងសាប៊ូគម្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រជួបគ្នាត្រូវលេីកដៃសំពះឬលេីកដៃជាសញ្ញាជៀសវាងការចាប់ដៃគ្នា។ល។

លោកប៊ុកឡាយជីបានបញ្ជាក់បន្ថែមថា៖ មេរោគកូវីដ១៩នេះជាមេរោគដ៏កាចសាហាវវានៅតែបន្តវាយលុកយ៉ាងខ្លាំងនៅលើបណ្ដាប្រទេសជាច្រើនលេីពិភពលោកធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់ និងអ្នកផ្ទុកជំងឺកូវីដ១៩រាប់រយលាននាក់ទូទាំងពិភពលោកតែជាភ័ព្វសំណាងសម្រាប់ប្រទេសកម្ពុជាយើងគឺគ្មានអ្នកស្លាប់នោះឡើយមានតែវិជ្ជមានមួយចំនួនតែប៉ុណ្ណោះ។ ជាចុងក្រោយលោក ប៊ុក ឡាយជី ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តន៍វិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីការពារខ្លួនយើងក្រុមគ្រួសារយើងនឹងសហគមន៍យើងមិនឲ្យឆ្លងជំងឺកូវីដ១៩នេះឡើយ៕ ដោយ៖ ឃិនគន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner