រដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីថ្លែងថា សាលារៀននឹងត្រូវបើកឡើងវិញទៅតាមដំណាក់កាល ស្របពេលស្ថានការណ៍ COVID-19 ស្ថិតក្នុងការគ្រប់គ្រង
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមបើកសាលារៀនឡើងវិញទៅតាមដំណាក់កាល ចាប់ពីថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺ COVID-19 ត្រូវគ្រប់គ្រងបាន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីលោក ម៉ូដ រ៉ាដហ្ស៊ី ជីឌីន និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
ដោយឡែកសម្រាប់ការធ្វើដំណើរឆ្លងរដ្ឋដែលកន្លងមកត្រូវបានហាមឃាត់ ត្រូវបានអនុញ្ញាតឲ្យធ្វើដូចធម្មតាវិញ ខណៈការរឹតត្បិតលើសកម្មភាពសង្គម និងអប់រំ ព្រមទាំងសាសនាក៏នឹងត្រូវដកចេញជាជំហានៗ ហើយអាជីវកម្មក៏នឹងអាចវិលទៅរកម៉ោងធ្វើប្រតិបត្តិការដូចដើមវិញផងដែរ ។
គួរបញ្ជាក់ថា ការចាប់ផ្តើមដកការរឹតត្បិតភាគច្រើនចេញវិញរបស់ម៉ាឡេស៊ី ពាក់ព័ន្ធនឹងការធ្វើដំណើរ និងអាជីវកម្មនានាខាងលើនេះ ត្រូវបានធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសកាលពីសប្តាហ៍មុន អំពីភាពទទួលជោគជ័យនៃការគ្រប់គ្រងមេរោគ COVID-19 នៅក្នុងប្រទេសលោក ៕