អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥៦ម៉ឺននាក់ និងជាសះស្បើយជាង៤៧លាន៤៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៨លាន៥៤ម៉ឺន៧ពាន់២០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៦ម៉ឺន២ពាន់៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៧លាន៤៤ម៉ឺន៧ពាន់២២៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៥លាន៥៩ម៉ឺន៥០នាក់ ស្លាប់ចំនួន២៩ម៉ឺន៣ពាន់៣៦៥នាក់ និងជាសះស្បើយចំនួន៩លាន៨ម៉ឺន៥ពាន់៤៤១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៧៣ម៉ឺន៥ពាន់៩៧៥នាក់ ស្លាប់ចំនួន១៤ម៉ឺន១ពាន់៣៩៨នាក់ និងជាសះស្បើយ៩លាន២១ម៉ឺន៤ពាន់៨០៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៦៧ម៉ឺន៥ពាន់៩១៥នាក់ ស្លាប់១៧ម៉ឺន៨ពាន់១៨៤នាក់ និងជាសះស្បើយ៥លាន៨៥ម៉ឺន៤ពាន់៧០៩នាក់ ៕


