​ឥណ្ឌូ​ណេស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​៩​៧​ភាគរយ

​ឥណ្ឌូណេស៊ី​៖​ ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​របស់​ឥណ្ឌូ​ណេ​ស៊ី​ ​បាយ​អូ​ ​ហ្វា​ម៉ា​ (B​i​o ​Farm​a​) ​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​ទិន្នន័យ​បណ្តោះអាសន្ន​ចេញពី​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​បាន​បង្ហាញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៧​ភាគរយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

យ៉ាងណាមិញ​ ​គេ​នៅ​មិន​ដឹង​ថា​តើ​លទ្ធផល​បណ្តោះអាសន្ន​នេះ​ ​ចេញ​មកពី​កា​រសាក​ពិសោធន៍​ដំណាក់កាល​ចុងក្រោយ​ឬ​យ៉ាងណា​ទេ​ ​តែ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ ​បាយ​អូ​ ​ហ្វា​ម៉ា​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​នៅ​ប្រមូល​ទិន្នន័យ​អំពី​ប្រសិទ្ធ​ភាព​របស់​វ៉ាក់សាំង​នេះ​ ​មកពី​ការសាកល្បង​ដំណាក់កាល​ទី​៣​នៅឡើយ​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពី​ខែ​មុននេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បាន​អះអាង​ថា​ ​មនុស្ស​ពេញវ័យ​៩​៧​ភាគរយ​ដែល​ទទួល​វ៉ាក់សាំង​របស់​ខ្លួន​តិច​ដូ​ស​ក្នុង​ការសាកល្បង​ដំណាក់កាល​ទី​១​ ​និង​ទី​២​ ​បាន​បង្ហាញ​ពី​ភាព​ស៊ាំ​នឹង​វី​រុ​ស​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ ​Corona​V​a​c ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner