​លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​១​០​០​លាន​នាក់​នៅ​១​០​០​ថ្ងៃ​ដំបូង​នៃ​ការកាន់​តំណែង

អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ចំនួន​១​០​០​លាន​នាក់​ក្នុងរយៈពេល​១​០​០​ថ្ងៃ​ដំបូង​របស់​លោក​នៅ​ក្នុង​តំណែង​ ​និង​ ​ការ​ជ​ម្រុ​ញ​អោយ​បើក​សាលារៀន​ឡើងវិញ​ ​ក៏ដូចជា​ការ​ពង្រឹង​វិធានការ​ពាក់​ម៉ាស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូប​នេះ​ ​បាន​ចូលរួម​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​រដ្ឋ​ ដេឡាវែ​ល​ ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ ​លោក​បាន​ណែនាំ​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​កា​លី​ហ្វ័​រ​នី​ញ៉ា​លោក​ ​សាវី​យើ​ ​បេ​សេ​រ៉ា​ ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​និង​លោកស្រី​ រ៉ូ​ឆែល​ ​វ៉ា​លែ​ន​ស្គី​ ​ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺ​ C​D​C ​។​

លោក​ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​១​០​០​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​ ​នឹង​មិន​អាច​បញ្ចប់​វី​រុ​ស​កូរ៉ូ​ណា​បានទេ​… ​ខ្ញុំ​មិន​អាច​សន្យា​បាន​ឡើយ​ ​។​ ​លោក​បន្ត​ថា​ ​១​០​០​ថ្ងៃ​ដំបូង​ ​យើង​អាច​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ជំងឺ​នេះ​ ​និង​ផ្លាស់ប្តូរ​ជីវិត​នៅ​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ប្រសើរ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​ព្រមាន​ដែរ​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​យកឈ្នះ​មេរោគ​នេះ​ ​អាច​យឺតយ៉ាវ​ ​និង​ជាប់​គាំង​ ​ប្រសិនបើ​សភា​មិន​បញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​ ​និង​រក​ថវិកា​ជាបន្ទាន់​ទេ​នោះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner