ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ម៉ាស អាល់កុល និងសម្ភារមួយចំនួនជូន ស.ស.យ.ក ក្រុង/ស្រុកទាំង០៧ ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាសចំនួន២០,០០០ ម៉ាស សាប៉ូចំនួន៤៣២ដុំ អាល់កុលចំនួន ២១០លីត្រ និង ផ្ទាំងបដារអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៨០ផ្ទាំង ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅផ្តល់ជូនដល់គណៈកម្មាធិការ ស.ស.យ.ក.ក្រុង-ស្រុកទាំង៧ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទូទាំងខេត្តនៅស្នាក់ការ ស.ស.យ.ក ខេត្ត ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់នូវសម្ភារទាំងនេះសម្រាប់ខេត្តត្បូងឃ្មុំបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង០៧ក្រុងស្រុក ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងសាយភាយបន្តរីករាលដាលក្នុងសហគមន៍ ពិសេសក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner