លោក ថេង សុថុល ណែនាំឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះកូវីដ-១៩

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយទៅជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកុំម្មង់ទិញវ៉ាក់សាំងការពារមេរោកកូវីដ-១៩ ជាជំហានដំបូងចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលពិតជាមហាសំណាងបំផុតរបស់កម្ពុជាយើងមានមេដឹកនាំ ប្រទេសដ៏វៀងវៃគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋមិនថាប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណា។

ប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បញ្ជាក់ថា នៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទួលទំពូង១ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងបរិវេណសាលារៀនវត្តទួលទំពូង។

លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះ និងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញ ទាមទាឲ្យយើងគ្រប់គ្នាការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ពាក់ម៉ាស លាងដៃនិងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតសង្គម។ អំណោយដែលចែកជូនប្រជាពលរដ្ឋនៅទីនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ទឹកដោះគោ មី និងថវិកាមួយចំនួន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner