អតីតគ្រូបង្វឹកក្លិបវិសាខា ហុក សុជីវន្តក្លាយជាគ្រូបង្វឹកថ្មី របស់ក្លិបបាល់ទាត់ ខេត្តកោះកុង ដើម្បីជម្រុញ ក្លឹបនៅឯនាយសមុទ្រមួយនេះមានធនធានគ្រប់គ្រាន់ប្រជែងពានធំៗ

អតីកីឡាករជម្រើសជាតិកម្ពុជា និងជាអតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា លោក ហុក សុជីវ័ន្តត្រូវបានប្រកាសជាគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមខេត្តជាប់មាត់សមុទ្រ កំពុងលេងក្របខណ្ឌលីគលំដាប់ទី២ ២០២០ ដែលនៅសេសសល់ និងរដូវកាលបន្ទាប់ ក្នុងឆ្នាំ២០២១ ។


សូមរំលឹកថា លោក ហុក សុជីវ័ន គឺជាគ្រូបង្វឹកកម្ពុជាដ៏មានបទពិសោធន៍ម្នាក់ ដោយលោកធ្លាប់ដឹកនាំក្រុមវេស្ទើន ក៏ដូចជាធ្វើគ្រូជំនួយ នៅក្លិបត្រាយអាស៊ី ក្លិប Albirex Niigata PP ពិសេសលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ចូលរួមការប្រកួតពានរង្វាន់ AFF U-19 Youth Championship 2015 ទៀតផង ។


ថ្លែងប្រាប់អ្នកព័ត៌មាន នាឱកាសដឹកនាំក្រុមហ្វឹកហាត់ លោក ហុក សុជីវ័ន្ត បានបញ្ជាក់ថា ទិសដៅដំបូង មកកាន់តំណាងជាគ្រូបង្វឹកថ្មី ក្លិបបាល់ទាត់ខេត្តកោះកុងនេះ គឺជំហ៊ានទី១ ជម្រុញឲ្យកីឡាករមានបច្ចេកទេសលេងឲ្យបានល្អ ក្នុងលីគទី២ និងពានរង្វាន់សម្តេចតេជោ រដូវកាលឆ្នាំ២០២១ ។ ការសម្លឹងរកធនធាន ខាងក្រៅឬកីឡាករបរទេសយើងមិនទាន់គិតនៅឡើយទេ ពោលយើងខិតខំសម្រួចធនធានកីឡាករក្នុងខេត្តឲ្យរឹងមាំទាំងសមត្ថភាព និងបច្ចេកទេស ដើម្បីសម្រេចគោលដៅក្លិបនៅក្នុងឆ្នាំ២០២១ ។

ក្នុងអំឡុងពេលការពារជំងឺកូវីដ-១៩នេះ ក្លិបបាល់ទាត់ខេត្តកោះកុង កំពុងឈរចំណាត់ថ្នាក់លេខ៨ ក្នុងលីគ២ មាន១០ក្រុម ដោយមាន៦ពិន្ទុ ឆ្លងកាត់៦ប្រកួត ឈ្នះ២ និងចាញ់៤ ខណៈនៅសល់៣ប្រកួតទៀតចប់ការប្រកួតវិលជុំ ។

ដូច្នេះមានន័យថា ក្រុមមកពីឯនាយសមុទ្រមួយនេះ មានឱកាសតិចតួច ក្នុងការប្រជែង Top ៤ សម្រាប់ការប្រកួតនៅសល់ ដោយសារសម្រាកអំឡុងពេលកូវីដ-១៩ លីគ២ កម្ពុជា ត្រូវផ្អាកបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលគ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត A-License លោក ហុក សុជីវ័ន ត្រូវដឹកនាំក្រុមលីគទី២ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមវិសាខា ឈ្នះជើងឯក លីគទី២ កាលពីឆ្នាំ២០១៧ ឡើងមកលេងលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner