Ford ប្រកាសប្រមូលរថយន្ត ជាង២លានគ្រឿងវិញ ដោយមានបញ្ហាទ្វារ
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុន Ford Motor Co បានប្រកាស កាលពីថ្ងៃពុធទី១០ ខែមិថុនាថា ខ្លួននឹងប្រមូលមកវិញនូវរថយន្តចំនួន ២,១៥ លានគ្រឿងនៅសហរដ្ឋអាម៉េរិក ដែលមានទ្វារជាប់គាំង។ ក្រុមហ៊ុនផលិតរថយន្តធំជាងគេទី២ របស់សហរដ្ឋអាម៉េរិកមួយនេះបាននិយាយថា ការហៅប្រមូលមកវិញរួមមានរថយន្តឆ្នាំ២០១១ ដល់ឆ្នាំ ២០១៥។
ក្រុមហ៊ុន Ford បាននិយាយថា រថយន្តដែលត្រូវបានប្រមូលមកវិញដែលមានបញ្ហានោះ ត្រូវដោះដូរទ្វាវិញទាំងអស់ ពីសំណាក់ក្រុមហ៊ុនចែកចាយឬយ៉ាងនោះណាទេ ខណៈពេលបើកបរ ទ្វារអាចនឹងមិនដំណើរការ ប៉ុន្តែបាននិយាយថា ខ្លួនមិនបានដឹងពីរបាយការណ៍គ្រោះថ្នាក់ឬរបួសណាមួយដែលទាក់ទងនឹងបញ្ហានេះទេ៕