អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥៨ម៉ឺននាក់ និងជាសះស្បើយជាង៤៩លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧០លាន៦៩ម៉ឺន៧ពាន់៧៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥៨ម៉ឺន៧ពាន់៥៦៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន១៣ម៉ឺន២៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន៣ម៉ឺន៨ពាន់៧៧០នាក់ ស្លាប់ចំនួន២៩ម៉ឺន៩ពាន់៦៩២នាក់ និងជាសះស្បើយចំនួន៩លាន៣២ម៉ឺន៩ពាន់២៩១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៧៩ម៉ឺន៦ពាន់៩៩២នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់២២២នាក់ និងជាសះស្បើយ៩លាន២៩ម៉ឺន១៨៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៧៨ម៉ឺន៣ពាន់៥៤៣នាក់ ស្លាប់១៧ម៉ឺន៩ពាន់៨០១នាក់ និងជាសះស្បើយ៥លាន៩៣ម៉ឺន១ពាន់៧៧៧នាក់ ៕


