​បាតុករ​ថៃ​ស្នើសុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​បាងកក​ ​ដើម្បី​លុបចោល​ច្បាប់​បរិហារ​កេរ្តិ៍​របស់​ព្រះមហាក្សត្រ​ថៃ

ថៃ​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ថា​ ​ក្រុមសកម្ម​ជន​ប្រជាធិបតេយ្យ​ថៃ​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ក្នុង​គោលបំណង​អំពាវនាវ​អោយ​ស្ថាប័ន​មួយ​នេះ​ ​ដាក់​សម្ពាធ​លើ​ព្រះមហាក្សត្រ​ថៃ​ ​អោយ​លុបចោល​ច្បាប់​បរិហារ​កេរ្តិ៍​ ​។​

ក្នុងចំណោម​សកម្មជន​រាប់​សិប​នាក់​ ​នៅមុខ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​លោក​ ​So​m​y​o​t​ ​P​rue​ks​a​k​as​e​ms​uk ​មាន​អាយុ​៥​៩​ឆ្នាំ​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ​ថា​ ​ច្បាប់​បរិ​ហា​កេរិ៍​នេះ​ ​មិន​ល្អ​សម្រាប់​រូបភាព​រាជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ទេ​ ​ហើយ​ថា​ ​អ្នក​ជាប់ទោស​ពី​បទ​បរិហារ​កេរ្តិ៍​រាជវង្ស​ ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​សត្វ​ធាតុ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។​

សូម​ជម្រាប​ថា​ ​បាតុកម្ម​នៅ​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​ ​មាន​គោលបំណង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​លាលែង​ចេញពី​តំណែង​ ​ក៏ដូចជា​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ថ្មី​ព្រះបាទ​ ​មហា​ វិជ្ជ​រ៉ា​ឡុង​កន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner