​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ខាតបង់​ប្រាក់​១​០​០​លាន​អឺ​រ៉ូ ​ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​បារាំង​ ​ជុំវិញ​ការ​ល្មើសច្បាប់​អន​ឡា​ញ​នៅ​ប្រទេស​អឺរ៉ុប​នេះ

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​ខាតបង់​ប្រាក់​ប្រមាណ​១​០​០​លាន​អឺ​រ៉ូ ​ឬ​ស្មើនឹង​ប្រមាណ​១​២​១​លាន​ដុល្លារ​អាមេរិក​ ​ក្រោយ​រង​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​ ​ពាក់ព័ន្ធ​នឹង​ការ​ល្មើសច្បាប់​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡា​ញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ BBC ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

និ​យ​ត​ករ​បារាំង​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​មួយ​នេះ​ ​បាន​ប្រើ​ ​cookie​s ​នៅ​លើ​ ​Browse​r ​ដើម្បី​លក់​ពាណិជ្ជកម្ម​ ​និង​ ​ទាញ​យក​ផលប្រយោជន៍​ ​ដែល​ការ​ធ្វើ​បែប​នេះ​ ​មិនបាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​នោះ​ទេ​ ​ពោល​គឺ​វា​ល្មើស​នឹង​ច្បាប់​នៅ​បារាំង​ ​។​

បើ​តាម​គណៈកម្មការ​ការពារ​ភាពជា​ឯកជន​ ​និង​សិទ្ធ​របស់​បារាំង​ ​Goo​g​l​e​ ​បាន​ប្រើប្រាស់​បច្ចេកទេស​របស់​ខ្លួន​ ​ក្នុង​ការ​រក្សាទុក​នូវ​អ្វី​ដែល​អ្នកប្រើប្រាស់​នៅ​បារាំង​បាន​ស្វែងរក​ ​តាមរយៈ​ ​Goo​g​l​e​ ​នៅ​លើ​កុំព្យូទ័រ​របស់​អតិថិជន​ ​ដោយ​មិនបាន​ប្រាប់​មុន​ ​ឬ​ជូនដំណឹង​អំពី​ការ​រក្សាទុក​ព័ត៌មាន​ទាំងនេះ​ឡើយ​ ​។​ ​ការ​រក្សាទុក​នេះ​ ​គឺ​ ​Goo​g​l​e​ ​ប្រើ​ដើម្បី​ដាក់​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៅលើ​គេហទំព័រ​ដែល​អ្នកប្រើប្រាស់​បាន​បើក​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner