ភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក នាំឱ្យក្រុមហ៊ុនចិនជាច្រើនសម្រេចចិត្តផ្អាកការចុះបញ្ជីចូលផ្សារហ៊ុនសហរដ្ឋអាម៉េរិក

ចិន៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ផ្អែកលើប្រភពដែលខ្លួនទទួលបាន ចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមហ៊ុនចិនជាច្រើនបានសម្រេចចិត្តផ្អាកផែន ការចុះបញ្ជីទៅក្នុងផ្សារហ៊ុនអាម៉េរិកជាបណ្ដោះអាសន្ន ។

ជុំវិញបញ្ហានេះដែរ លោក ស្ទេហ្វិន ចាន់ មកពីក្រុមហ៊ុនច្បាប់ ដេឆឺត ក្នុងទីក្រុងហុងកុង បាននិយាយថា យើងបានឃើញអតិថិជនជាច្រើន ផ្អាកគម្រោងចុះបញ្ជីរបស់ពួកគេនៅក្នុងផ្សារហ៊ុនអាម៉េរិក ដោយសារតែទំនាក់ទំនងមិនល្អរវាងប្រទេសមហាអំណាចទាំងពីរ ។

ហើយបើតាមប្រភពខាងលើនេះ សម្រេចចិត្តផ្អាកនេះ កើតឡើងក៏ព្រោះតែទីក្រុងវ៉ាស៊ីនតោនបានលើកឡើងនូវសេចក្ដីព្រាងច្បាប់មួយ ដែលអាចនឹងបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅលើទឹកដីអាម៉េរិក និងបន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវហិរញ្ញវត្ថុមួយនៅក្នុងក្រុមហ៊ុនចិនឡាក់ឃីនខូហ្វី ដែលជាគូប្រជែងដ៏ធំមួយរបស់ក្រុមហ៊ុន ស្តាបាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner