សិង្ហបុរីអនុម័តច្បាប់ថ្មីស្តីពីការប្រឆាំងភេរវកម្ម ខណៈបុគ្គលល្មើសនឹងច្បាប់ថ្មីនេះ នឹងជាប់ពន្ធនាគារចាប់ពី២ឆ្នាំឡើង និងផាកពិន័យប្រាក់ជាង១ម៉ឺនដុល្លារ

សិង្ហបុរី៖ ទីបំផុតច្បាប់ថ្មីរបស់សិង្ហបុរី ស្តីពីការប្រឆាំងភេរវកម្មបានចូលជាធរមានហើយ នេះបើតាមកាសែត South China Morning Post នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមច្បាប់ថ្មីខាងលើនេះ បុគ្គលដែលល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចាប់ពី០២ឆ្នាំឡើង និងផាកពិន័យជាប្រាក់ប្រមាណ១ម៉ឺន៤ពាន់៨៩១ ដុល្លារ។ ច្បាប់ថ្មីនេះទៀតសោត នឹងផ្តល់សិទ្ធិអំណាចដល់ប៉ូលីស ក្នុងការបិទរាល់ការទំនាក់ទំនងនៅនឹងកន្លែងកើតហេតុ រាប់ចាប់ពីការរូបថតភាពជាវីដេអូ ការផ្ញើរសារជាអក្សរ និងជាសំលេង ។

ក្រសួងមហាផ្ទៃសង្ហិបុរីដែលធ្វើច្បាប់ថ្មីនេះ បានលើកឡើងថា ច្បាប់ខាងលើនេះ គឺត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការគំរាមកំហែងពីអំពើភេរវកម្ម ដែលបង្កឡើងដោយបុគ្គលជ្រុលនិយមក្នុងស្រុក និងភេរវករពីក្រៅប្រទេស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner