​កូរ៉េ​ខាងត្បូង​កំពុង​រៀបចំ​ឃ្លាំង​ដ៏​ត្រជាក់​បំផុត​ ​ដើម្បី​ស្តុក​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h

​កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​ត្រៀម​ឃ្លាំង​ក្លា​សេ​ដ៏​ធំ​មួយ​ ​មាន​សីតុណ្ហភាព​ត្រជាក់​បំផុត​របស់​ក្រុមហ៊ុន​ ខូ​រៀន​ ​ស៊ូ​ពើ​ហ្វ្រី​ស​ ​ក្នុង​គោលបំណង​ស្ដុក​ទុក​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​បញ្ជាទិញ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដោយសារ​វ៉ាក់សាំង​នេះ​ ​តម្រូវ​ឱ្យ​រក្សាទុក​នៅ​ក្រោម​សីតុណ្ហភាព​-​៧​០​អង្សា​សេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ចំនួន​២​០​លាន​ដូ​ស​ ​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ចំនួន​២​០​លាន​ដូ​ស​ ​និង​ ​អា​ស្ត្រាហ្សេណេ​កា​ ​ចំនួន​២​០​លាន​ដូ​ស​ ​។​

លើស​ពីនេះទៅ​ទៀត​នោះ​ ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ក៏​ត្រៀម​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​៤​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ផង​ដែរ​ ​ហើយ​វ៉ាក់សាំង​ទាំងនេះ​ ​គឺ​គ្រប់គ្រាន់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន​ចំនួន​៣​៤​លាន​នាក់​នៃ​ប្រជាជន​សរុប​៥​១​.​៨​លាន​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner