អូស្ត្រាលីបោះបង់ចោលការផលិតវ៉ាក់សាំង Covid-19 បន្ទាប់ពីលទ្ធផលបង្ហាញវិជ្ជមានវីរុស HIV ចំពោះអ្នកចូលរួមសាកល្បង
អូស្រ្តាលី៖ ការផលិតវ៉ាក់សាំងប្រឆាំង Covid-19 នៅអូស្ត្រាលី នៅថ្ងៃសុក្រនេះត្រូវបានបោះបង់ចោល ក្រោយធ្វើតេស្តព្យាបាលបានបង្កើតលទ្ធផលវិជ្ជមានវីរុសHIV មិនពិត ក្នុងចំណោមអ្នកដែលចូលរួមក្នុងការសាកល្បងព្យាបាលដំណាក់កាលដំបូង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ បញ្ជាក់ថា បេក្ខជនវ៉ាក់សាំងដែលកំពុងស្ថិតក្នុងដំណាក់កាលទី១នៃការសាកល្បងនៅសាកលវិទ្យាល័យឃ្វីនស៍លែន បានប្រើប្រាស់បរិមាណប្រូតេអ៊ីនរបស់វីរុសហ៊ីវតិចតួច សម្រាប់ជាម៉ូលេគុលបង្គំ ប៉ុន្តែបង្កឱ្យមានប្រតិកម្មអង្គបដិប្រាណ ដែលអាចរំខានដល់ការតាមដានរកមេរោគហ៊ីវ ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន និយាយថា លទ្ធផលនេះ បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់គម្រោងទិញវ៉ាក់សាំងនេះរាប់លានដូស ហើយជំនួសមកវិញ គឺបង្កើនការបញ្ជាទិញវ៉ាក់សាំងប្រឆាំង Covid-19 ផ្សេង គឺពីក្រុមហ៊ុន AstraZeneca និង Novax ៕


