​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​ក្លាយ​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​២​០​ “​Person​ o​f​ ​T​h​e​ ​Year​” ​នៅ​ក្នុង​ទស្សនាវដ្ដី​ ​Time​’s ​Magazine

​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​របស់​លោក​ ​គឺ​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​ទស្សនា​ ​វ​ដ្តី ​Time​ ​magazine​’s 2020 ​ជ្រើសរើស​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​២​០​ ​ឬ​ “​Person​ o​f​ ​t​h​e​ ​Year​” ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

មេដឹកនាំ​ទាំងពីរ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែវិច្ឆិកា​កន្លងទៅ​ ​នៅ​ពេល​ពួកគេ​បាន​ផ្តួល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ហើយ​បាន​ធ្វើ​អោយ​លោក​ ​ត្រាំ​ ​ដឹកនាំ​ប្រទេស​បានតែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ ​។​ ​លោកស្រី​ ខា​មេ​ឡា ​ហារី​ស​ ​បាន​ក្លាយ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ ​និង​កូនកាត់​អាស៊ី​ខាងត្បូង​ដំបូងបង្អស់​ជា​អនុ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ ​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ​ ​២​០​១​៩​ ​ទស្សនាវដ្តី​ ​Time​’s ​magazine​ ​បាន​ជ្រើសរើស​សកម្មជន​អាកាសធាតុ​វ័យក្មេង​ ​គឺ​នាង​ ​G​r​e​t​a​ ​T​h​un​berg​ ​អាយុ​១​៩​ឆ្នាំ​ជនជាតិ​ស៊ុ​យ​អែ​ត​ជា​បុគ្គល​ល្បី​ប្រចាំ​ឆ្នាំ​ ​២​០​១​៩​ ​ឬ​ “​Person​ o​f​ ​t​h​e​ ​Year​” ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner