វៀតណាម​​​បានប្រាក់​ជំនួយ​​ពី​ធនាគារA​D​B ​ព្រោះទប់​ស្កាត់​កូ​វី​ដ​១​៩​ ជោគជ័យ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា​ ​A​D​B ​បាន​ផ្តល់​ថវិកា​៦​០​ម៉ឺន​ដុល្លារ​អាមេរិក​ ​ដល់​វៀតណាម​យកទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គូ​វី​ដ​១​៩​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ ​ទី​១​១​ ​ធ្នូ​នេះ​បានឲ្យ​ដឹង​ថា​ ​ថវិកា​រ​ជំនួយ​ទាំងនេះ​គឺ​សម្រាប់​ស​ម្ភារៈ​ទប់​ស្កាត់​កូ​វី​ដ​១​៩​ ​នៅ​មន្ទីរពេទ្យ​សួត​ជាតិ​ ​National​ ​Lung​ ​H​o​spit​a​ ​នៅ​ក្រុង​ហាណូយ​ ​ដែល​មាន​ទឹកប្រាក់​៥​០​ម៉ឺន​ដុល្លារ​ ​ខណៈ​ដែល​១​០​ម៉ឺន​ដុល្លារ​ទៀត​ ​សម្រាប់​ការ​អភិវឌ្ឍ​បន្ថែម​ ​នៅ​មជ្ឈមណ្ឌល​វះកាត់​បន្ទាន់​ ​P​H​E​OC ​នៃ​ក្រសួងសុខាភិបាល​។​


​នាយក​ធនាគារ​ប្រចាំ​ប្រទេស​វៀតណាម​ ​And​r​e​w​ J​e​f​f​r​i​e​s ​បានឲ្យ​ដឹង​ថា​ ​«​យើង​កោតសរសើរ​ដល់​រដ្ឋាភិបាល​វៀតណាម​ឆ្លើយតប​រហ័ស​ ​បន្ទាន់​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ចំពោះ​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​»​ ​ដោយ​បន្ថែម​ទៀត​ថា​ ​ជំនួយ​នេះ​គឺ​មាន​សម្រាប់​ប្រទេស​មួយចំនួន​ ​ដែល​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​វី​រុ​ស​កូ​វី​ដ​១​៩​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner