កូវីដ​១​៩​៖​ ​មេ​ UNស្នើ​ឲ្យ​មាន​មូលនិធិ​៤​.​២​ពាន់​លាន​ដុល្លារ​ ​ធានា​ឲ្យ​ប្រទេស​ក្រីក្រ​បាន​វ៉ាក់សាំង​ស្មើភាព​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) លោក​ ​Ant​on​i​o ​Gut​err​e​s ​កាល​ពីពេលថ្មីៗនេះ​ ​បាន​ព្រមាន​ពី​អ្វី​ដែលគេ​ហៅថា​ ​វ៉ាក់សាំង​ជាតិនិយម​ ​ទាក់ទង​នឹង​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ហើយ​លោក​បាន​ស្នើ​ឲ្យ​មាន​កញ្ចប់​ថវិកា​រ​ទ្រង់ទ្រាយ​ធំ​មួយ​ ​ដើម្បី​ធានា​ថា​ ​ប្រទេស​ក្រីក្រ ជាពិសេស នៅអាហ្វ្រិក​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​ខណៈ​ដែល​ប្រទេស​អ្នកមាន​ពុំ​មាន​បញ្ហា​នឹង​ការ​ចំណាយ​។​

​លោក​Ant​on​i​o ​Gut​err​e​sបាន​ព្រមាន​បែប​នេះ​ ​ខណៈ​ដែល​ក្រុម​ប្រទេស​អ្នកមាន​កំពុង​តម្រង់​ជួរ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​រាប់​លាន​ដូ​ស​ ​ក្នុង​តម្លៃ​មួយ​ដែល​អាច​នឹង​កាន់តែ​ថ្លៃ​សម្រាប់​ប្រទេស​ក្រីក្រ​។​

​ក្នុង​ន័យ​នេះ​ ​លោក​Ant​on​i​o ​Gut​err​e​s ថា​ ​លោក​បាន​ស្នើ​ឲ្យ​មាន​កញ្ចប់​ថវិកាមូលនិធិ​ ៤​.​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ពេល​២​ខែ​ទៀត​ ​សម្រាប់​កម្មវិធី​វ៉ាក់សាំង​ ​CO​V​A​X ​របស់​អង្គការសហប្រជាជាតិ​ ​ដើម្បី​ធានា​ពី​ការ​ផ្តល់​វ៉ាក់សាំង​ក​ម្រិ​ត​ពិភពលោក​ស្មើភាព​និង​ប្រសិទ្ធិភាព​៕​ ប្រភពពីស៊ីនហួរ


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner