អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦០ម៉ឺននាក់ និងជាសះស្បើយជិត៥០លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧១លាន៤៣ម៉ឺន៧ពាន់៣៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦០ម៉ឺន១ពាន់១៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៩លាន៦៣ម៉ឺន៧ពាន់២៣៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៦លាន២៩ម៉ឺន៥ពាន់៤៥៨នាក់ ស្លាប់ចំនួន៣០ម៉ឺន២ពាន់៧៥០នាក់ និងជាសះស្បើយចំនួន៩លាន៥០ម៉ឺន៧ពាន់៤១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៨២ម៉ឺន៧ពាន់២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន២ពាន់៦៦២នាក់ និងជាសះស្បើយ៩លាន៣២ម៉ឺន៤ពាន់៣២៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៨៣ម៉ឺន៦ពាន់៣១៣នាក់ ស្លាប់១៨ម៉ឺន៤៥៣នាក់ និងជាសះស្បើយ៥លាន៩៥ម៉ឺន៤ពាន់៧៤៥នាក់ ៕


