សហរដ្ឋអាមេរិក​សម្រេច​អនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h

​អាមេរិក​៖​ ​ទីបំផុត​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បាន​អនុ​ញ្ញាតិ​ឲ្យ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​សម្រាប់​ប្រើប្រាស់​ជាបន្ទាន់​នៅ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទន្ទឹមគ្នា​ ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​ការប្រើប្រាស់​ជាបន្ទាន់​ត្រូវ​បាន​ផ្តល់​ជូន​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​អំពី​វ៉ាក់សាំង​ ​និង​ផលិតផល​ជីវសាស្ត្រ​ពាក់ព័ន្ធ​ ​។​ ​បើ​តាម​ ​F​D​A​ ​ការបញ្ជូន​វ៉ាក់សាំង​៣​លាន​ដូ​ស​ដំបូង​ ​ទៅកាន់​តំបន់​ប្រឈម​មុខ​ខ្លាំង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើឡើង​នៅ​ស​ប្តាហ៍​ក្រោយ​ ​។​

សូម​ជម្រាប​ថា​ ​ការអនុញ្ញាត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុម​ទីប្រឹក្សា​ខាងក្រៅ​នៃ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ ស្បតិ៍​ស​ប្តាហ៍​នេះ​ ​បាន​បោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​១​៧​ទល់​៤​ ​ចំពោះ​វ៉ាក់សាំង​នេះ​ ​ដោយ​សម្រេច​ថា​ ​គុណប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហា​និ​ភ័យ​សម្រាប់​ការប្រើប្រាស់​ដោយ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​១​៦​ឆ្នាំ​ឡើង​ទៅ​ ​៕

Hugh Hastings/Getty Images
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner