​អង្គការសុខភាព​ពិភពលោក​កំពុង​ពិចារណា​ក្នុង​ការអនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r, ​Modern​a​ ​និង​ ​As​t​raZe​n​e​ca​ ​ក្នុង​ករណី​បន្ទាន់

​ស្វីស​៖​ ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ស​ថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​, ម៉ូឌែ​ណ​ ​និង​អា​ស្រ្តាហ្សេណេ​កា​ ​កំពុង​ស្ថិត​ក្នុង​ការពិចារណា​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក្នុង​ពេល​ពីរ​ទៅ​បី​ស​ប្តាហ៍​ទៀត​ ​មុននឹង​បើកភ្លើង​ខៀវ​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​១​០​ហើយ​បាន​ចាប់អារម្មណ៍​ដាក់ពាក្យ​មកកាន់​អង្គការ​អន្តរជាតិ​នេះ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​ ​ធ្វើការ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ពួកគេ​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​

បើ​តាម​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នោះ​ ​ខ្លួន​អាច​នឹង​អនុម័ត​ឲ្យ​វ៉ាក់សាំង​ទាំង​បី​ខាងលើ​នេះ​ ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​បើ​ទោះបីជា​និយ័ត​ករ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ ​មិនទាន់​អាច​ពិនិត្យ​វ៉ាក់សាំង​បាន​លម្អិត​ដោយខ្លួនឯង​ក៏ដោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner