ចៅក្រមក្នុងទីក្រុង មីននាផូលីស កំណត់ឲ្យប៉ូលិសសម្លាប់លោក ចច ហ្វ្លយដ៍ តម្កល់ប្រាក់នៅក្រៅឃុំ១.២៥លានដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ
សហរដ្ឋអាមេរិក៖ នៅក្នុងសវនាការសាកសួរនៅថ្ងៃចន្ទម្សិលមិញ ធ្វើឡើងតាមរយៈវីដេអូមួយចេញពីពន្ធនាគារ នៃរដ្ឋមីននីសូតា លោកស្រីចៅក្រម ជីនណៃ រ៉េឌីង បានដាក់ចេញប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ និង ១.២៥ដុល្លារដោយមិនភ្ជាប់លក្ខខណ្ឌ សម្រាប់អតីតប៉ូលិស ឌែរិក ឆូវីន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ លោកស្រីចៅក្រមបានបញ្ជាក់ទៀតថា ប្រាក់តម្កល់នៅក្រៅឃុំ១លានដុល្លារភ្ជាប់ជាមួយលក្ខខណ្ឌ នឹងតម្រូវឱ្យលោក ឆូវីន ប្រគល់កាំភ្លើង ឈប់ធ្វើការជាប៉ូលិស មិនធ្វើដំណើរចាកចេញពីរដ្ឋ និងមិនត្រូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ចច ហ្វ្លយដ៍ ខណៈសវនាការលើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ ។
ក្រៅពីលោក ឌែរិក ឆូវីន ប៉ូលិសបីនាក់ផ្សេងទៀតដែលស្ថិតនៅកន្លែងកើតហេតុជាមួយនឹងលោក ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ បន្ទាប់ពីការស្លាប់របស់លោក ហ្វ្លយដ៍ ។ បច្ចុប្បន្នពួកគេទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទផ្ដល់ជំនួយ និងលើកទឹកចិត្តដល់អំពើមនុស្សឃាត ហើយកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងរដ្ឋមីននីសូតា ៕