កូរ៉េខាងជើងគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងរឿងបញ្ជូនខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានគូសបញ្ជាក់ថា នៅក្នុងជំហានដំបូង ខ្លួននឹងកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងនៅឯការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ខ្សែទូរស័ព្ទបន្ទាន់រវាងយោធាប្រទេសទាំងពីរ ក៏ដូចជាបណ្ដាញទំនាក់ទំនងជាមួយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

ការព្រមានខាងលើនេះរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានព្រមានបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ និងគម្រោងជាច្រើនទៀតជាច្រើនថ្ងៃមកហើយ បើសិនជាកូរ៉េខាងត្បូងនៅតែមិនអើពើឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តបញ្ជូនខិត្តប័ណ្ណរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ចូលមកក្នុងទឹកដីកូរ៉េខាងជើងទៀត ។

បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA វាមិនមានភាពចាំបាច់ទៀតនោះទេ ដែលត្រូវអង្គុយទល់មុខចរចាជាមួយកូរ៉េខាងត្បូង ហើយក៏មិនមានដែរ កិច្ចពិភាក្សាជាមួយពួកគេ ខណៈពួកគេនៅតែបន្តធ្វើឱ្យយើងខកចិត្ត… ពោលគឺអ្វីដែលពួកគេបានធ្វើ គឺជាទង្វើអរិភាពប្រឆាំងនឹងប្រជាជនយើងទំាងមូល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner