អ្នកពោធិ៍សាត់!!ច្រកថ្មដាក្លាយជាច្រកអន្តរជាតិជាមួយថៃ

រដ្ឋាភិបាលបានតម្រូវឱ្យក្រសួងមហាផ្ទៃ ការពារជាតិ និងការបរទេស ត្រូវរួមគ្នាសិក្សាដើម្បីតម្លើងកម្រិតច្រកព្រំដែនថ្មដាទៅជាច្រកអន្តរជាតិជាមួយនឹងប្រទេសថៃដើម្បីពង្រឹងច្រកពាណិជ្ជកម្មរវាងកម្ពុជានិងថៃ។

យោងតាមលិខិតរបស់រាជរដ្ឋាភិបាលដែលផ្ញើរទៅកាន់ក្រសួងពាក់ព័ន្ធទាំងបី រដ្ឋាភិបាលបានជំរុញឱ្យក្រសួងត្រូវធ្វើការជាមួយភាគីថៃ។

ច្រកថ្មដាមានព្រំដែនរវាងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ។ បច្ចុប្បន្នច្រកព្រំដែនមួយនេះ ជាច្រករបៀងមួយដែលបើកឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងចេញចូលបាន ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ពុធ និងសៅរ៍។ បើទោះបីបច្ចុប្បន្នច្រកព្រំដែននេះជាច្រករបៀង ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍ តែគេសង្កេតឃើញថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការឆ្លងដែនចេញចូលគួរកត់សម្គាល់។

ក្នុងនោះប្រជាពលរដ្ឋខ្មែរភាគច្រើនបានឆ្លងទៅទិញទំនិញផ្សេងៗពីផ្សាររបស់ថៃដែលស្ថិតនៅក្បែរព្រំដែនយកមកលក់ដូរ ឬប្រើប្រាស់ ដ្បិតថា ការធ្វើដំណើរចូលទៅថៃជិតជាងការធ្វើដំណើរទៅកាន់ទីផ្សារនៅទីរួមខេត្តពោធិ៍សាត់។

ក្រៅពីបម្រើដល់ការឆ្លងចេញសម្រាប់ការដោះដូរទំនិញបន្តិចបន្តួចហើយនោះ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំថ្មដា ឬក៏មកពីតំបន់ផ្សេងៗទៀតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានប្រើច្រកព្រំដែនមួយនេះ សម្រាប់ទៅស្វែងរកសេវាសុខាភិបាលពីខេត្តត្រាតប្រទេសថៃផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner