​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​លួចចូល​ថៃ​ ​បើ​ទោះបីជា​ប្រទេស​នេះ​កំពុង​ផ្ទុះ​ ​Co​v​i​d​-19 ​ក្នុង​សហគមន៍

​ថៃ​៖​ ​កងទ័ព​ថៃ​ ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​បាន​សារភាព​ថា​ ​ពួកគេ​មិន​អាច​បិទ​ព្រំដែន​ទាំងស្រុង​ពី​ជន​ចំណាកស្រុក​ខុសច្បាប់​បានទេ​ ​សូម្បីតែ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លង​មេរោគ​ចុងក្រោយបង្អស់​នៅ​ឯ​ទី​ផ្សារ​បង្គា​មួយ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​មាន​ទំនាក់ទំនង​ជាមួយ​ពលករ​ចំណាកស្រុក​ក៏ដោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

នាយរង​សេនាធិការ​និង​ជា​អ្នកនាំពាក្យ​កងទ័ព​លោក​ឧត្តមសេនីយ៍ឯក​ S​ant​i​p​on​g​ ​T​ham​map​i​y​a​ ​បញ្ជាក់​ថា​ ​ពលករ​ចំណាកស្រុក​ខុសច្បាប់​កំពុង​ឆ្លង​ដែន​ដោយ​ប្រើប្រាស់​បណ្តាញ​ធម្មជាតិ​ ​បើ​ទោះបីជា​យើង​បាន​ដាក់​ពង្រាយ​កង​ទាហាន​ទៅ​ការពារ​ព្រំដែន​ប្រវែង​៥​.​៥​២​៦​គីឡូម៉ែត្រ​របស់យើង​ក៏ដោយ​ ​។​ ​លោក​បាន​ទទួលស្គាល់​ថា​ ​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅតែ​លួចចូល​ថៃ​ពី​មី​យ៉ា​ន់​ម៉ា​ ​ជាពិសេស​នៅ​តាម​ទីតាំង​តូច​ៗ​ក្នុង​ខេត្ត​ ​T​a​k, C​h​i​an​g​ R​a​i​ ​និង​ K​an​c​h​a​nab​ur​i​ ​ហើយ​ថា​ ​កងទ័ព​នឹង​ដាក់​ធនធាន​បន្ថែម​ទៀត​ ​រួម​ទាំង​យន្តហោះ​ដ្រូ​ន​ ​កង​អង្គភាព​ល្បាត​ចល័ត​ ​និង​របង​លួសបន្លា​ផង​ដែរ​ ​ដើម្បី​ការពារ​តំបន់​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​។​

នាយក​វិទ្យាស្ថាន​គ្រប់គ្រង​ជំងឺ​ក្រុង​លោក​វេជ្ជបណ្ឌិត​ ​V​i​c​h​an​ ​P​a​w​un ​និយាយ​ថា​ ​ពលករ​ចំណាកស្រុក​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​អាច​ជា​មូលហេតុ​នៃ​ការ​ឆ្លង​ថ្មី​បំផុត​ក្នុង​ផ្សារ​បង្គា​នៅ​ស្រុក​ ​M​u​an​g​ ​។​ ​លោក​វេជ្ជបណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​ផ្អែកលើ​ការ​ធ្វើ​តេ​ស្ត​បាន​រក​ឃើញ​ថា​ ​៩​០​ភាគរយ​នៃ​អ្នក​ឆ្លង​គឺជា​កម្មករ​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ ​៕​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner