​អ្នកជំនាញ​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ចិន​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព នេះបើតាមលទ្ធផលនៃការធ្វើតេស្តគ្លីនិក និងចាក់បន្ទាន់

ចិន​៖​ ​បើ​តាម​លទ្ធផល​ ​នៃ​ការ​តេ​ស្ត​គ្លី​និ​ក​ ​និង​ចាក់​បន្ទាន់​បាន​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​គឺ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ ​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ជនជាតិ​ចិន​ម្នាក់​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​យប់​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

រហូតមក​ទល់​ពេលនេះ​ ​មាន​មនុស្ស​ប្រមាណ​ជាង​ ​៦​ម៉ឺន​នាក់​ហើយ​ ​នៅ​តាម​តំបន់​នានា​ក្រៅពី​ប្រទេស​ចិន​ ​ដែល​បាន​ទទួល​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ ​ហើយក៏​មិន​មាន​របាយការណ៍​អំពី​ប្រតិកម្ម​អាក្រក់​ធ្ងន់ធ្ងរ​នោះ​ដែរ​ ​។​ ​មន្ត្រី​ម្នាក់​នៃ​គណៈកម្មាធិការ​សុខភាព​ជាតិ​ចិន​ N​H​C ​និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍​ថ្នាំបង្ការ​ជាតិ​ ​លោក​ ​Z​hen​g​ ​Z​h​on​g​w​e​i​ ​បញ្ជាក់​ថា​ ​ចិន​បាន​អនុវត្ត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​ ​ជិត​មួយលាន​ដូ​ស​រួច​ទៅ​ហើយ​ ​។​

លោក​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្ម័គ្រចិត្ត​ ​និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ព្រមទាំង​ស្រប​តាមច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ផង​ដែរ​ ​ហើយ​ថា​ ​ប្រតិកម្ម​មិន​ល្អ​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ ​ប៉ុន្តែ​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner