​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ ដើម្បី​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាជន​ខ្លួន

​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ដូ​ស​ដំបូង​រួចហើយ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​ ​ដើម្បី​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាជន​ខ្លួន​ ​នៅមុន​ពេល​ត្រូវ​បាន​ចែកចាយ​នៅ​ទូទាំង​ប្រទេស​នា​ឆ្នាំក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​វ័យ​៧​៨​ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​គឺ​ស្ថិតនៅ​ក្នុង​ចង្កោម​វ័យ​ ​ដែល​ងាយ​ប្រឈម​មុខ​ខ្លាំង​ចំពោះ​វី​រុ​ស​នេះ​ ​។​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅតែ​អះអាង​ថា​ ​លោក​នឹង​ចាប់ផ្តើម​យុទ្ធការ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​អាមេរិក​ជាង​៣​១​ម៉ឺន​៥​ពាន់​នាក់​ទៅ​ហើយ​នេះ​ ​នៅ​ក្រោយពេល​លោក​ស្បថ​ឡើង​កាន់​តំណែង​ ​ជា​ប្រធានាធិបតី​ទី​ ​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​អនុ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ម៉ៃ​ ភែ​ន​ ​និង​ភរិយា​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​ ​ក៏បាន​ទទួលការ​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ដែរ​ ​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​វិញ​ ​ធ្លាប់​បាន​អះអាង​ថា​ ​លោក​នឹង​ចាក់​វ៉ាក់សាំង​នេះ​ ​នៅ​ពេល​គ្រូពេទ្យ​ផ្តល់​យោបល់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner