លទ្ធផលនៃការបន្តសម័យប្រជុំលើកទី ៦ព្រឹទ្ធសភា ថ្ងៃទី ២២ ធ្នូ ២០២០

អត្ថបទដោយ៖
AMS OneMinute

លទ្ធផលនៃការបន្តសម័យប្រជុំលើកទី ៦ព្រឹទ្ធសភា ថ្ងៃទី ២២ ធ្នូ មានរបៀបវារៈចំនួនបី គឺពិនិត្យ និងឱ្យយោបល់លើ៖

១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាលទៅវិញទៅមកលើការផ្តល់អាជ្ញាប័ណ្ណក្រុមអាកាសយានិក

២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។ ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន

៣) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

ads banner