សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាជាង៧៩លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៧៩,០៦០,០០០រៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី បន្ថែមពីលើថវិការបស់សាខាចំនួន ២១,២៤០,០០០រៀល ដើម្បីចាត់ចែងទិញស្បៀងអាហាររួមមាន អង្ករ មី និងត្រីខ សម្រាប់ចែកជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,១៨០គ្រួសារ រស់នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤ ៩៤២ គ្រួសារ។ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០,៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤,៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥,៦០៧គ្រួសារ)៕

គ្រួសារងាយរងគ្រោះបំផុតនីមួយៗនឹងទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ១០កំប៉ុង ដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner