​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ព្រមាន​ថា​ ​ការ​បិទ​ផ្នែក​ខ្លះ​អាច​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​អាច​ជៀសវាង​បាន

​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ព្រមាន​ថា​ ​ការ​បិទ​ផ្នែក​ខ្លះ​អាច​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​អាច​ជៀសវាង​បាន​ ​បើសិនជា​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង​ហួសពី​ការ​គ្រប់គ្រង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​T​h​e​ ​Thai​g​e​r ​នៅ​ថ្ងៃ​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​បន្ទោស​ការ​ផ្ទុះ​ជំងឺ​ ​Co​v​i​d​-19 ​លើ​ក្រុម​កម្មករ​ខុសច្បាប់​បំរើការ​ក្នុង​រោងចក្រ​ ​ដោយសារតែ​ពួកគេ​បាន​លួច​ចូលមកធ្វើការ​ក្នុង​ប្រទេស​ថៃ​ ​ដោយ​ឆ្លងកាត់​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា​ដោយ​ពុំបាន​ធ្វើ​ច​ត្តាឡី​ស័ក​ត្រឹមត្រូវ​ ​។​ ​ទន្ទឹមគ្នា​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថា​ ​ត្រូវតែ​ធ្វើជា​ប្រព័ន្ធ​នៅ​ក្នុង​តាម​រក​កម្មករ​ចំណាកស្រុក​មក​ពិនិត្យ​សុខភាព​ ​ហើយ​លោក​សង្ឃឹម​ថា​ ​សភាពការណ៍​នឹង​វិល​មក​ល្អ​ប្រសើរ​ឡើងវិញ​ក្នុង​ពេល​១​ស​ប្តាហ៍​ទៀត​ ​។​

គួរ​បញ្ជាក់​ថា​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​សរុប​៣​៨​២​នាក់​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនោះ​ ​ភាគច្រើន​គឺជា​ពលករ​ចំណាកស្រុក​ ​ដែល​ស្ថិតនៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ ​។​ ​ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ទាំង​៣​៨​២​នាក់​ខាងលើ​នេះ​ដែរ​ ​គឺ​មាន​ ​៣​៦​០​នាក់​ជា​ពលករ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ខណៈ​១​៤​នាក់​ទៀត​គឺជា​អ្នក​ដែល​រស់នៅ​ក្នុង​ខេត្ត​ចំនួន​០​៦​របស់​ថៃ​ ​ប៉ុន្តែ​ខេត្ត​ទាំងអស់​នេះ​ ​មិន​ស្ថិតនៅ​ជិត​ទីក្រុង​បាងកក​ឡើយ​ ​។​ ​ដោយឡែក​សម្រាប់​០​៨​ករណី​ឆ្លង​ផ្សេងទៀត​ ​គឺជា​ប្រភេទ​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner