ការនាំចេញ​អង្ករ​របស់​វៀតណាម​កើន​ឡើង​ខ្លាំង​មិនធ្លាប់​មាន​ក្នុងរយៈពេល​០​៩​ឆ្នាំ​ ​រហូតដល់​ថ្នាក់​ខ្វះ​កុង​ទីន័រ​ដាក់

វៀតណាម​៖​ ​ការនាំចេញ​អង្ករ​របស់​វៀតណាម​បាន​ស្ទុះឡើង​ខ្ពស់​បំផុត​ ​បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​១​ ​ស្រប​ពេល​ដែល​កង្វះ​ទូរ​កុង​ទីន័រ​នាំ​អោយ​ថ្លៃ​ដឹកជញ្ជូន​កើន​ឡើង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នា​ពេល​ថ្មីៗ​ ​។​

ការ​ខ្វះ​ទូរ​កុងទីន័រទំនិញ​បាន​ធ្វើ​អោយ​ពួក​ឈ្មួញ​ពិបាក​ដឹក​អង្ករ​ទៅ​អោយ​អតិថិជន​របស់​ពួកគេ​ ​នេះ​បើ​តាម​ពាណិជ្ជករ​ម្នាក់​នៅ​ខេត្ត​ ​អាង​ ​យ៉ាង​ ​។​ ​ឈ្មួញ​ដដែល​បន្ថែម​ថា​ ​ជាឧទាហរណ៍​ ​កុង​ទីន័រ២​០​ហ្វី​ត​ ​ធ្លាប់តែ​ថ្លៃ​១​.​៥​០​០​ដុល្លារ​កាលពី​ប៉ុន្មាន​ខែមុន​ ​បាន​ឡើង​ដល់​៥​.​០​០​០​ដុល្លារ​សំរាប់​ដឹក​ទៅកាន់​អាហ្វ្រិក​ ​។​ ​ក្រុម​ឈ្មួញ​បាន​និយាយ​ថា​ ​វៀតណាម​ទំនងជា​មិន​អាច​បំពេញ​តាម​គោលដៅ​នាំចេញ​អង្ករ​៦​.​៥​លាន​តោន​បានទេ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​។​

សូម​ជម្រាប​ថា​ ​អង្ករ​បាក់​៥​ភាគរយ​ថ្លៃ​៥​០​០​ដុល្លារ​ក្នុង​១​តោន​ ​ដោយ​កាលពី​ស​ប្តាហ៍​មុន​ ​ថ្លៃ​តែ​៤​៧​០​ទៅ​៤​៩​០​ដុល្លារ​ក្នុង​មួយ​តោន​ ​។​ ​បើ​តាម​ទិន្នន័យ​គយ​បាន​បង្ហាញ​ថា​ ​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ ​ដល់​ខែវិច្ឆិកា​កន្លងទៅ​ ​ការនាំចេញ​ធ្លាក់ចុះ​២​.​៩​ភាគរយ​ ​បាន​ត្រឹម​៥​.​៧​លាន​តោន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner