រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានផ្តល់បាឋកថា Online ស្តីពី “កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ” ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ របស់សាលាភូមិន្ទរដ្ឋបាល
អត្ថបទដោយ៖
AMS OneMinute
នៅថ្ងៃទី ២២ ធ្នូ រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានផ្តល់បាឋកថា Online ស្តីពី “កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ” ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ របស់សាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពី៖
សមិទ្ធផលការងារសំខាន់ៗ និង បញ្ហាប្រឈមចម្បងៗទាក់ទងនឹង៖ កិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ, ការអភិវឌ្ឍដោយចីរភាព, ការការពារ និង អភិរក្សធនធានធម្មជាតិ, កិច្ចគាំពារបរិស្ថាន, ការអភិវឌ្ឍសហគមន៍មូលដ្ឋាន, ការអប់រំផ្សព្វផ្សាយ, ការងារវិមជ្ឈការ និងវិសហមជ្ឈការ, ការងារសហប្រតិបត្តិការ ការរៀបចំផែនការ និង ថវិការ, ការងារយេនឌ័រ នារី យុវជន និងកុមារ និង ទិសដៅការងារជាអាទិភាពសម្រាប់អនុវត្តនៅក្នុងនីតិកាលទី៦របស់រដ្ឋសភាផងដែរ។








