​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​និយាយ​ថា​ ​ប្រជាជន​អង់គ្លេស​ប្រមាណ​៥​០​ម៉ឺន​នាក់​ហើយ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​co​v​i​d​-19 ​ក្នុង​ចក្រភពអង់គ្លេស

​អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ថ្លែង​ថា​ ​ប្រជាជន​ជាង​កន្លះ​លាន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ចក្រភពអង់គ្លេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​មួយ​ថា​ ​ថ្ងៃនេះ​ខ្ញុំ​អាច​ប្រកាស​បាន​ថា​ ​ប្រជាជន​ជាង​កន្លះ​លាន​នាក់​ហើយ​នៅ​ចក្រភពអង់គ្លេស​ ​ឥ​ឡូង​នេះ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​របស់​ពួកគេ​ ​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពីដើម​ខែ​ធ្នូ​នេះ​ ​ចក្រភពអង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ​ដែល​បាន​អនុញ្ញាត​អោយ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ ​និង​បាយ​អូ​អិ​ន​ធិ​ច​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner