អង្គការ​ ​WHO​ ​អះអាង​ថា​ ​នៅ​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​ ​ទម្រង់​ថ្មី​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​អាច​បំផ្លាញ​ដល់​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នោះ​ទេ

​ស្វីស​៖​ ​ដោយ​ផ្អែកលើ​ទិន្នន័យ​បាន​មកពី​អង់គ្លេស​នោះ​ ​ក្រុម​មន្ត្រី​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​និយាយ​ថា​ ​ទម្រង់​ថ្មី​នៃ​ជំងឺ​ ​CO​V​I​D​-19 ​គ្រាន់តែ​ជា​ការវិវត្តន៍​ ​ឬ​ការផ្លាស់ប្ដូរ​ទម្រង់​ជា​ធម្មតា​នៃ​វី​រុ​ស​តែប៉ុណ្ណោះ​ ​ហើយក៏​មិនទាន់​មាន​ភស្ដុតាង​បញ្ជាក់​ថា​ ​ទម្រង់​ថ្មី​នេះ​អាច​បំផ្លាញ​ដល់​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​នោះ​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ការ​អត្ថាធិប្បាយ​បែប​នេះ​របស់​ក្រុម​ម​ន្រ្តី ​WHO​ ​បាន​កើតមានឡើង​ក្រោយ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​និង​ក្រុម​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​បាន​ប្រកាស​ថា​ ​វី​រុ​ស​ ​CO​V​I​D​-19 ​ប្រភេទ​ថ្មី​មួយ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​វត្តមាន​នៅ​អង់គ្លេស​ ​ហើយ​មាន​សមត្ថភាព​ឆ្លង​រាលដាល​ ​លឿន​ជាង​វី​រុ​ស​ ​CO​V​I​D​-19 ​ធម្មតា​រហូតដល់​៧​០​ភាគរយ​ ​។​

យ៉ាងណាមិញ​បើ​តាម​ក្រុម​មន្ត្រី​របស់​អង្គការ​ ​WHO​ ​នោះ​ ​មិនទាន់​មាន​ភាព​ចាំបាច់​ ​ដែល​ត្រូវ​ប្រកាស​អាសន្ន​ក​ម្រិ​ត​ធ្ងន់​ឡើយ​ ​ព្រោះ​យើង​នៅ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​ថា​ ​ទម្រង់​ថ្មី​នៃ​ ​Co​v​i​d​-19 ​នេះ​ ​អាច​ធ្វើ​ឱ្យ​មនុស្ស​ធ្លាក់ខ្លួន​ឈឺធ្ងន់​ ​ឬ​ក៏មាន​ភាព​កាច​សាហាវ​ជាង​មុន​នា​ពេល​សព្វថ្ងៃនេះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner