អ្នកចូលចិត្តច្រៀងខារ៉ាអូខេមានច្រើនប្រភេទណាស់…តើមួយណាជាអ្នក ?

អត្ថបទដោយ៖
AMS

សួរតាមត្រង់ណា៎ ! ពេលទៅច្រៀងខារ៉ាអូខេម្តងៗ មានឫកពាបែបណាដែរ? ចាំអានមើលខាងក្រោមនេះមើល តើមានប៉ុន្មានចំណុចដែលដូចនឹងអ្នកខ្លះ?

អ្នកដែលចេះគ្រប់បទ ៖ លក្ខណៈថា គ្រាន់តែឮភ្លេង «បទហ្នឹង ខ្ញុំចេះ…ចាំជួយច្រៀងណា៎!»។ អញ្ចឹងហើយ ឮ
សម្លេងគាត់ច្រើនជាងគេ។

ស្តេចរាំ ៖ នរណាច្រៀងបទអី ក៏ច្រៀងទៅ ដឹងតែពីរាំ មិនថាចង្វាក់អ្វី ភ្លេងបែបណាទេ​ ចេញគ្រប់កាយវិការទាំង
អស់តែម្តង។

ទស្សនិកជន ៖ ចូលរួមនឹងគេដែរ តែក្នុងនាមជាអ្នកគាំទ្រ ចាំតែញញឹម ទះដៃ ហើយជួនកាល ច្រៀងតិចៗតាម
គេតែបើឲ្យកាន់មេក្រូ គ្រវីក្បាលតែម្តង។

រូបភាពតំណាង

អ្នកសេ្នហាចម្រៀងជាក្រុម ៖ និយាយទៅ ច្រៀងម្នាក់ឯងអត់កើតហ្មង! ទាល់តែមានគ្នា បានច្រៀងចេញ…

អ្នកនិយមបទឆ្លើយឆ្លង ៖ មាន2បែបផ្សេងគ្នាដែរ…មួយបែបគឺចូលចិត្តបទស្វីតៗ ចម្រៀងជាគូផ្តោះផ្តងគ្នាអីចឹង
ទៅ ហើយមួយបែបទៀតជាប្រភេទ Battle Round ប្រកួតសម្លេងគ្នា។

ទេវតារីករាយ ៖ រកតែបទចម្រៀងណាសប្បាយៗ រាំរែក លក្ខណៈកម្សាន្តជុំគ្នាទេ។

ស្តេចដ្រាម៉ា ៖ បទណាមិនសេដ មិនច្រៀង! ជួនកាល ច្រៀងចូលតួ​ដល់ហូរទឹកភ្នែកក៏មាន ហើយអ្នកស្តាប់វិញ
ឡើងស្ងាត់ជ្រាប។

អ្នកចម្រៀងមិនខ្វល់ពីនរណា ៖ ប្រភេទអ្នកចម្រៀងរ៉ុក (rock) ដែលមិនសូវជាច្រៀងម៉ានទេ តែស្រែកយកៗតែ
ម្តង ប្រៀបដូចជាចង់បញ្ចេញកំហឹង ឬស្រែកឲ្យជ្រុះស្ត្រេសពីខ្លួនឲ្យអស់ចឹង។

អ្នកចម្រៀងអាជីព ៖ ពេលច្រៀងម្តងៗ អ្នកផ្សេងខំចាំស្តាប់យ៉ាងរណ្តំក្នុងចិត្ត ហើយក៏ជាពេលដែលម្នាក់ៗក្លាយ
ជាអ្នកគាំទ្រផ្គាប់មុខដែរ។

អ្នកច្រៀងដូចតារាចម្រៀងពេលប្រគំតន្រ្តី ៖ បើថាបានដល់វេនហើយ គឺថា​ដាក់ម៉ាជួរតែម្តង! ច្រៀងតៗរហូត
ដូចប្រគំតន្រ្តីបែប solo អញ្ចឹង។

រូបភាពតំណាង

អ្នកចូលចិត្តចំណាប់អារម្មណ៍ ៖ ពេលខ្លះ ចង់ឲ្យគេច្រៀង ហើយចាំទះដៃគាំទ្រ ឬក៏ដាក់ពិន្ទុលើការច្រៀងរបស់
គេ។

អ្នកវិភាគប៉ារ៉ូលចម្រៀង ៖ ច្រៀងមធ្យម ងំវិភាគតែម្តង…វិភាគបណ្តើរ និយាយបណ្តើរ មិនសូវខ្វល់ពីការច្រៀង
ប៉ុន្មានឡើយ។

អ្នកគាំទ្រចម្រៀងបទពីដើម ៖ នរណាសើចៗ ឬថាអីក៏ថាទៅ សំខាន់ជាចំណូលចិត្ត…

អ្នកស្នេហាបទថ្មីហុយៗ ៖ ឲ្យតែបទទើបតែចេញ ហើយមាននៅខារ៉ាអូខេ ដឹងតែចង់សាកចង់ច្រៀងតែម្តង។

កំពូលអ្នកចម្រៀងតែពេលស្រវឹង ៖ ពេលស្វាងនៅឡើងស្ងៀម មេក្រូក៏មិនប៉ះផង ដល់ពេលដាក់ជ្រុលបន្តិច មេក្រូឱបជាប់មិនលែង។

លក្ខណៈទាំងអស់ដូចបានរៀបរាប់ខាងលើនេះ តើចំណុចមួយណាជារបស់អ្នក ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner