ក្រុមហ៊ុនផលិតឱសថចិនដាក់គោលដៅនាំចេញវ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសនានា
ចិន៖ ក្រុមហ៊ុនផលិតឱសថចិនមានផែនការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ជិត៤០០លានដូសទៅអោយប្រទេសផ្សេងៗ ខណៈការចែកចាយទូទាំងពិភពលោកបានចាប់ផ្តើមហើយ ហើយរដ្ឋាភិបាលនានាក៏កំពុងប្រជែងគ្នា ដើម្បីទទួលបានវ៉ាក់សាំង នេះបើតាមសារព័ត៌មាន South China Morning Post ។
ក្រុមហ៊ុនចិនឈានមុខទាំងបី ក្នុងនោះរួមមាន China National Pharmaceutical Group (Sinopharm), Sinovac Biotech និង CanSino Biologics បានធ្វើកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងទៅអោយបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ី នេះបើតាមទិន្នន័យសាធារណៈដែលចងក្រងដោយក្រុមហ៊ុនវិភាគអង់គ្លេស Airfinity និងមជ្ឍមណ្ឌលសុខភាពអន្តរជាតិ Duke ។
កិច្ចព្រមព្រៀងខាងលើនេះ បានកើតឡើងស្របនឹងកិច្ចសន្យាការទូតរបស់ប្រទេសចិន ដែលថា នឹងផ្តល់វ៉ាក់សាំងផលិតដោយចិន ធ្វើជាទំនិញសាធារណៈជាសកលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕

