ថៃ​៖​ ​អ្នកទិញ​នៅ​ផ្សារ​លក់​អាហារ​សមុទ្រ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​គេ​ឲ្យ​ធ្វើ​តេ​ស្ត​រក​កូ​វី​ដ​១​៩​ ​ទាំងអស់​

«​មាន​មនុស្ស​ប្រមាណ​១​០​០​០​នាក់​ទូទាំង​ប្រទេស​បាន​ទៅ​ទិញ​ទំនិញ​ ​ក្នុង​ផ្សារនេះ​ ​ប៉ុន្តែ​កុំ​ស្លន់ស្លោ​ ​គ្រប់គ្នា​ដែល​បាន​ទៅ​ទីនោះ​គួរតែ​ធ្វើ​តេ​ស្ត​រក​ជំងឺ​វី​រុ​ស​កូ​វី​ដ​១​៩​»​ ​នេះ​គឺជា​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋបាល​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​នៃ​ប្រទេស​ថៃ​ Taweesin Wisanuyothin ​កាល​ពីម្សិលមិញ​។

​ផ្សារ​លក់​អាហារ​សមុទ្រ​ស្ថិត​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​មួយ​នេះ​ហើយដែល​ស្ត្រី​អ្នក​លក់​បង្គា​រ​ម្នាក់​បាន​ឆ្លង​ហើយ​បន្ត​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ ​ក្នុង​ប្រទេស​ថៃ​ ​ដោយ​អាជ្ញាធរ​ថា​ ​អ្នកទិញ​ទំនិញ​មកពី​២​២​ខេត្ត​ ​ចាប់ពី​ថ្ងៃ​ទី​១​ ​ធ្នូ​ ​ដល់​ ​១​៨​ ​ធ្នូ​ ​គួរតែ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​ទាំងអស់គ្នា​។​

​កាលពី​ថ្ងៃ​ទី​២​២​ ​ធ្នូ​ ​ម្សិលមិញ​ ​ករណី​សហគមន៍​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ​ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៤​២​៧​នាក់​ទៀត​ ​ក្នុង​នោះ​ ​រួម​មាន​ទាំង​ជន​អន្តោប្រវេសន៍​៣​៩​៧​នាក់​​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner