កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះ​កម្ពុជា-​វៀត​ណាម ភាគីទាំងពីរ បានកត់សម្គាល់ឃើញ​ពីមិត្តភាព​រឹងមាំជា ប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង

ភ្នំពេញ៖ ឯកឧត្តម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងការសហប្រតិបត្ដិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។

 កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំងពីរ បានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជា ប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូ យុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូរបញ្ជាក់ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូ របស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់។

កិច្ចសហប្រតិបត្ដិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្ដិការ​ និងការគាំទ្រ ទៅវិញទៅមកនៅថ្នាក់តំបន់និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទលើ្មសដែលបាន គ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរ ព័ត៌មានមាននៅគ្រប់វិស័យ។

កិច្ចសហប្រតិបត្ដិការលើវិស័យអប់រំ និងធនធានមនុស្ស ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍​​ទៅវិញ​ទៅមកដល់សិស្ស-និស្សិតឆ្នាំសិក្សា២០២០ និង២០២១។

កិច្ចសហប្រតិបត្ដិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរ បានឯកភាពធ្វើការសម្របសម្រួលយ៉ាងជិតស្និទិ្ធក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការលើផ្នែកអនាម័យសត្វ និងរុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផលសាច់គោ សាច់ជ្រូក និងប្រព័ន្ធ ធារាសាស្រ្ដ។

កិច្ចសហប្រតិបត្ដិការលើវិស័យថាមពល ភាគីទាំងពីរ បានឯកភាពក្នុងការស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការសិក្សាស្រាវជ្រាវរួម ស្ដីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើង។

កិច្ចសហប្រតិបត្ដិការពាណិជ្ជកម្ម ភាគីទាំងពីរ បានឯកភាពចាត់វិធានការសមស្របទាក់ទងនឹងការសម្រួលផ្នែវិនិយោគ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។

កិច្ចសហប្រតិបត្ដិការផ្នែកការថែទាំសុខភាព ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្ដិការរវាង បណ្ដាខេត្តនៅជាប់ព្រំដែននៃប្រទេសទាំងពីរ រួមមាន ការផ្តល់អាហារូបករណ៍ ការរៀបចំវគ្គបណ្តុះបណ្ដាល ទស្សនកិច្ចសិក្សា សិក្ខាសាលាឬសន្និសីទស្តីពីការថែទាំសុខភាព។

កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ផាម ប៊ិញមិញ បានធ្វើការផ្លាស់ប្តូរលិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នឹងសន្ធិសញ្ញាបន្ថែមឆ្នាំ២០០៥ ពីធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕ ដោយ សួង ពិសិដ្ឋ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner