យុទ្ធសាស្ដ្រលែងទាឱ្យស៊ីសត្វល្អិតក្នុងវាលស្រែ ជាយុទ្ធសាស្រ្តឈ្នះៗ រវាងអ្នកដាំស្រូវ និងអ្នកចិញ្ចឹមទា
អត្ថបទដោយ៖
AMS OneMinute
ពេលគេលែងហ្វូងទារាប់ម៉ឺនក្បាលចូលក្នុងវាលស្រូវ ទាទាំងនោះស៊ីសត្វល្អិតចង្រៃដែលបំផ្លាញផលដំណាំ កាត់បន្ថយការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត។ លាមករបស់ទាក្លាយជាជីធម្មជាតិសម្រាប់ដំណាំ កាត់បន្ថយការប្រើប្រាស់ជីទិញពីផ្សារ។ ដានជើងរបស់ទាក៏បានជួយឱ្យដីរាបស្មើ ងាយស្រួលភ្ជួរ។ ដោយឡែក ម្ចាស់ទាពុំចាំបាច់ចំណាយលុយទិញចំណីឱ្យទានោះទេ។
ប្រភព៖ South China Morning Post