រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការត្រួតពិនិត្យ កាអភិវឌ្ឍន៍នៅកោះកុងក្រៅ ខេត្តកោះកុង
អត្ថបទដោយ៖
Kien Sereyvuth
គណៈកម្មការនេះ មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន៨រូបផ្សេងទៀត មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យអភិវឌ្ឍន៍តាម សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី៕ធ.ដ