អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៧ម៉ឺននាក់ និងជាសះស្បើយជាង៥៧លាន២៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨១លាន១៤ម៉ឺន២ពាន់១១៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៧ម៉ឺន១ពាន់៨៨៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៧លាន២៩ម៉ឺន១ពាន់២២២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៥៧ម៉ឺន៣ពាន់៨៤៧នាក់ ស្លាប់ចំនួន៣៤ម៉ឺន១ពាន់១៣៨នាក់ និងជាសះស្បើយចំនួន១១លាន៤៩ម៉ឺន៥ពាន់៨៧៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២០ម៉ឺន៨ពាន់៧២៥នាក់ ស្លាប់ចំនួន១៤ម៉ឺន៧ពាន់៩៤០នាក់ និងជាសះស្បើយ៩លាន៧៨ម៉ឺន១ពាន់៩៤៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៤៨ម៉ឺន៤ពាន់២៨៥នាក់ ស្លាប់១៩ម៉ឺន១ពាន់១៤៦នាក់ និងជាសះស្បើយ៦លាន៥១ម៉ឺន៥ពាន់៣៧០នាក់ ៕

