​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​២​១​ករណី​ទៀត​ ​ក្នុង​នោះ​មាន​៩​០​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​រហូតដល់​ទៅ​១​២​១​នាក់​ទៀត​ ​ក្នុង​នោះ​១​៨​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្ទុះ​ការ​ឆ្លង​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ថៃ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ CCS​A​ ​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​ខ្លី​មួយ​ថា​ ​នៅក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​៩​៤​នាក់​ ​គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​១​៨​នាក់​ ​គឺជា​ពលករ​ចំណាកស្រុក​ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆ្លង​រាលដាល​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​។​

រហូតមក​ទល់​ពេលនេះ​ ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ​ ​បាន​រីក​រាលដាល​រហូតដល់​៣​៨​ខេត្ត​ហើយ​ ​ចាប់តាំង​ពី​ផ្ទុះឡើង​កាលពី​ស​ប្តាហ៍​កន្លងទៅ​ ​លើ​ក្រុម​ពលករ​ចំណាកស្រុក​មកពី​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​និង​កំពុង​បង្ក​ឲ្យ​មាន​ការរើសអើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ថៃ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner