ប្រធានាធិបតីរុស្ស៊ីសម្រេចចិត្តទទួលការចាក់វ៉ាក់សាំង Sputnik V របស់ប្រទេសខ្លួន
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទទួលចាក់វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺវីរុសកូរ៉ូណា នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ដកស្រង់ចុះផ្សាយសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា លោក ពូទីន បញ្ជាក់ថា លោកនឹងទទួលចាក់វ៉ាក់សាំង… លោកបានធ្វើការសម្រេចចិត្តបែបនេះ ហើយកំពុងរង់ចាំរហូតដល់បែបបទទាំងអស់ត្រូវបានបញ្ចប់ ។
សូមជម្រាបផងដែរថា រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Sputnik V ទៅលើប្រជាពលរដ្ឋរបស់ខ្លួនដោយស្ម័គ្រចិត្តកាលពីដើមខែធ្នូកន្លងមកនេះ ដោយចាប់ផ្តើមជាមួយក្រុមងាយរងគ្រោះបំផុតនៅទីក្រុងមូស្គូ ៕

