មេដឹកនាំការពារសិទ្ធិជនស៊ីវិលទាមទារឱ្យផ្តាស់ប្តូរ ប្រព័ន្ធយុត្តិធម៌នៅសហរដ្ឋអាម៉េរិក អំឡុងពិធីគោរពវិញ្ញាណចំពោះលោក ចច ហ្វ្លយដ៍

សហរដ្ឋអាម៉េរិក៖ មេដឹកនាំការពារសិទ្ធិជនស៊ីវិលនៅសហរដ្ឋអាម៉េរិកលោក អាល់ ហ្សាបថុន អះអាងថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ រហូតទាល់តែអាចផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ទាំងមូលនៅក្នុងប្រទេសបាន នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។

នៅឯពិធីបុណ្យសពរបស់លោក ហ្វ្លយដ៍ អ្នកតំណាងឲ្យក្រុមគ្រួសាររបស់ ហ្វ្លយដ៍ គឺលោក ប៊ិនចាមីន ក្រាំ បាននិយាយថា វាមិនមែនជំងឺឆ្លង COVID-19 ទេ ដែលបានសម្លាប់លោក ចច ហ្វ្លយដ៍ ប៉ុន្តែវាជាជំងឺឆ្លងមួយប្រភេទផ្សេងទៀត នោះគឺជាជំងឺរើសអើងជាតិសាសន៍ និងប្រកាន់ពូជសាសន៍ ។

សូមជម្រាបថា អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធីគោរពវិញ្ញាណដ៏រំជួលចិត្ត ចំពោះលោក ចច ហ្វ្លយដ៍ ជាបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ក្នុងទីក្រុងមីននាផូលីស នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលបានស្លាប់ក្រោមជង្គង់ប៉ូលីសស្បែកសកាលពីដើមសប្តាហ៍មុននេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner