ក្រុមជំនាញផ្នែកសេដ្ឋកិច្ចអង់គ្លេសព្យាករណ៍ថា ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅត្រឹមឆ្នាំ២០២៨
អង់គ្លេស៖ ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅត្រឹមឆ្នាំ២០២៨ខាងមុខនេះ ពោលគឺ០៥ឆ្នាំលឿនជាងការប៉ាន់ស្មានលើកមុន ដោយសារតែការស្ទុះងើបឡើងវិញមានភាពផ្ទុយគ្នារវាងប្រទេសទាំងពីរ ក្រោយវិបត្តិ COVID-19 នេះបើតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមានមូលដ្ឋាននៅ អង់គ្លេស ចុះផ្សាយដោយសារព័ត៌មាន CNA ។
ប្រភពដដែលបានអោយដឹងទៀតថា ចិនបានកំណត់គោលដៅសម្រេចឲ្យបានកំណើនសេដ្ឋកិច្ចជាមធ្យម៥.៧ភាគរយក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មុននឹងការថមថយមកត្រឹម៤.៥ភាគរយវិញក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ។
ដោយឡែកសេដ្ឋកិច្ចសហរដ្ឋអាមេរិក ទំនងជាមានការស្ទុះងើបឡើងវិញខ្លាំង នៅក្រោយវិបត្តិ COVID-19 ចាប់ពីឆ្នាំ២០២១ ប៉ុន្តែកំណើនសេដ្ឋកិច្ចនោះ នឹងធ្លាក់ចុះមកត្រឹម១.៩ភាគរយ ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និង ១.៦ភាគរយបន្ទាប់ពីឆ្នាំ២០២៤ខាងមុខ ៕


