មនុស្សជាង១ម៉ឺននាក់ទូទាំងសហរដ្ឋអាម៉េរិកត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក ចច ហ្វ្លយដ៍
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ មនុស្សសរុបជាង១ម៉ឺននាក់ត្រូវបានចាប់ខ្លួននៅទូទាំងសហរដ្ឋអាម៉េក ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងជាមួយការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់របស់លោក ចច ហ្វ្លយដ៍ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
តួលេខខាងលើនេះ បានកើនឡើងរាប់រយនាក់ក្នុងមួយថ្ងៃៗ នៅពេលដែលក្រុមអ្នកតវ៉ាបានសម្រុកចូលតាមដងផ្លូវ ហើយបានជួបនឹងវត្តមានរបស់ប៉ូលិសយ៉ាងច្រើន និង បម្រាមគោចរដែលផ្តល់អំណាចដល់មន្ត្រីអនុវត្តន៍ច្បាប់បង្កើនការចាប់ខ្លួន ។
ភាគច្រើននៃការចាប់ខ្លួននេះ គឺទាក់ទិននឹងការប្រព្រឹត្តបទល្មើសកម្រិតទាបដូចជាការរំលោភបម្រាមគោចរ និងការខកខានក្នុងការបំបែកហ្វូង ខណៈមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទលួច និងប្លន់ ៕




