​ធនាគារ​ពិភពលោក​ ​World Bank​ ​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២​០​២​០​នេះ

​វៀតណាម​៖​ ​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​ចំនួន​២​.​៨​ ​ភាគរយ​ ​វៀតណាម​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​ ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​លើ​ពិភពលោក​ ​ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​ដោយសារតែ​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ធនាគារ​ពិភពលោក​ ​W​B ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​V​N​Express​ ​។​

វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​០​៣​ប៉ុណ្ណោះ​នៅ​ក្នុង​ទ្វីបអាស៊ី​ដែល​នឹង​មាន​កំណើន​វិជ្ជមាន​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ហើយ​ប្រទេស​ដទៃទៀត​គឺ​ចិន​ ​និង​មី​យ៉ា​ន់​ម៉ា​ ​នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ​W​B ​។​ ​បណ្តា​សេដ្ឋកិច្ច​ផ្សេងទៀត​នឹង​ធ្លាក់ចុះ​ ​ខណៈ​បណ្តា​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ធំ​ៗ​ដូចជា​ថៃ​ ​និង​ហ្វីលីពីន​ទំនងជា​ធ្លាក់ចុះ​ ​៧​.​១​ភាគរយ​ ​និង​ ​៨​.​៣​ភាគរយ​រៀងៗខ្លួន​ ​។​

សូម​ជម្រាប​ថា​ ​វៀតណាម​អាច​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដូចនេះ​ ​គឺ​ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ប្រសិទ្ធ​ភាព​បាន​យ៉ាង​ឆាប់រហ័ស​ ​ក្នុង​ការ​ទប់ទល់​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​។​ ​បន្ទាប់ពី​ការ​បិទ​ប្រទេស​រយៈពេល​បី​ស​ប្តាហ៍​នៅ​ក្នុង​ខែ​មេសា​កន្លងទៅ​ ​សកម្មភាព​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ភាគច្រើន​បាន​ស្ទុះ​ងើបឡើង​វិញ​ ​នៅ​ពេល​អតិថិជន​ ​និង​វិនិ​យោគិន​ក្នុងស្រុក​មានទំនុក​ចិត្តខ្លាំង​ឡើងវិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner