​ថៃ​៖​ ​អភិបាល​ខេត្ត​សា​មុត​ ​សា​ខន​ ​ឆ្លង​កូ​វី​ដ​១​៩

​អភិបាល​ខេត្ត​សា​មុត​ ​សា​ខន​ ​នៃ​ប្រទេស​ថៃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ។ ​លោក​ ​Veer​as​a​k ​V​i​c​hit​s​an​g​sr​i​ ​ត្រូវ​បាន​គេ​ប្រកាស​ថា វិជ្ជមាន​ ​នៅ​ថ្ងៃចន្ទ​ ​ទី​២​៨​ ​ធ្នូ​នេះ​ ​ហើយ​អ្នក​ដែល​បាន​ទាក់ទង​ជិត​ស្និត​ជាមួយ​លោក​នឹង​ត្រូវ​តេ​ស្ត​ទាំងអស់​។​ ​តាម​សេចក្តីរាយការណ៍​ ​រដ្ឋមន្ត្រី​សុខាភិបាល​ក៏​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ដែរ​។​

​ថៃ​ នៅ​ព្រឹកមិញ​នេះ​ ​បាន​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​១​៤​៤​នាក់​ទៀត​ ​ក្នុង​នោះ​ ​១​១​៥​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ផ្សេងទៀត​ជា​ករណី​នាំចូល​។​

​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ចំនួន​៦​២​៨​៥​នាក់​ ​ជា​៤​១​៨​០​នាក់​ ​សម្រាក​ព្យាបាល​១​៩​៨​៣​នាក់​ ​ស្លាប់​៦​០​នាក់​។​
​ក្នុងចំណោម​ឆ្លង​ថ្មី​១​១​៥​នាក់​ ​មាន​ពលករ​អន្តោប្រវេសន៍​ចំនួន​១​៤​នាក់​។​ ​ខេត្ត​សា​មុត​ ​សា​ខន​ ​គឺជា​តំបន់​ផ្ទុះ​ក្នុង​សហគមន៍​ឡើងវិញ​ ​នៅ​ប្រទេស​ថៃ​៕​ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner